ឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៤ នៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុកចុងកាល់ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ទសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម នៅ សំ ឯកឧត្តម ប៊ូ សាខន និងឯកឧត្តម លួន អាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៤ នៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម ការបំរើសេវាសាធារណៈ ការងារអត្រានុកូលដ្ឋាន ការងារភូមិ ឃុំ មានសុវត្តិភាព ការបង្ការការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ឋតុលាការ។ ជាមួយគ្នានោះអាជ្ញាធរមូលដ្ឋានបានសំណូមពីរ៖ ទី១-សុំឱ្យរដ្ឋបាលខេត្ត ជួយរកការងារធ្វើជូនពលករដែលត្រឡប់ពីប្រទេសថៃ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ទី២-ជួយអន្តរាគមន៍ទៅខាងអគ្គីសនីខេត្ត ជួយដាក់បង្គោលភ្លើងតាមដងប្រឡាយមេ នៅឃុំជើងទៀន ។ បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសសើរដល់មាជិកក្រុមប្រឹក្សាឃុំទាំងអស់ដែលបានខិតខំប្រឹងប្រែង ឱ្យទទួលបានលទ្ធផលយ៉ាងល្អនាពេលកន្លងមក។ នាឱកាសនោះឯកឧត្តម បានឧបត្ថម្ភ សមាជិកចូលរួម ចំនួន៣៥នាក់ ក្នុងម្នាក់ៗទួទលបានម៉ាស់ ចំនួន១០ អាល់កុល ១ដប និងថវិកាចំនួន ២ម៉ឺនរៀល និងឧបត្ថម្ភម៉ាស់ចំនួន ១០០០ម៉ាស់ ដល់រដ្ឋបាលស្រុកចុងកាល់ ផងដែរ ។