khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់ការ អភិវឌ្ឍវិស័យនានា នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ
     
    ចែករំលែក ៖

    នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាជាមួយអាជ្ញាធរស្រុកអូរយ៉ាដាវ និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី។
     
    បន្ទាប់ពីជំនួបពិភាក្សាជាមួយអាជ្ញាធរស្រុក និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យសកម្មភាពចេញ ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ (កម្ពុជា វៀតណាម) ស្វែងយល់ការ អភិវឌ្ឍលើវិស័យនានា នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ