នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីកាន់វេនបិណ្ឌទី៥ នៅវត្តសន្តិភាព ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នាឱកាសនោះផងដែរ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ បាននាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យកសាងវត្ត វេប្រគេនព្រះសង្ឃចំនួន១២៥អង្គ ដែលបាននិមន្តមករៀនពីបណ្តាវត្តទូទាំងខេត្ត។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា