khmer eng
  • ឯកឧត្តម ឡោក ឆាយ ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនអាជ្ញាធរសង្កាត់បាក់ខែង និងកោះដាច់ ខណ្ឌជ្រោយចង្វារ ទុកចែកពលរដ្ឋងាយរងគ្រោះ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនអាជ្ញាធរសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    សង្កាត់នីមួយៗ ទទួលបានថវិកាចំនួន០៣លានរៀល អង្ករចំនួន១០០បាវ និងទឹកត្រីចំនួន១៧យួរ ទឹកស៊ីអ៉ីវចំនួន១៧ យួរ និងប្រេងឆា១០០ដប ដើម្បីទុកសម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋងាយរងគ្រោះ។

    ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ក៏បានចុះជួបសំណេះសំណាលជាមួយនឹងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនដល់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដែលបានចូលរួម។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម