khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុញ្ញាតឱ្យថ្នាក់ដឹកនាំសាលាអន្តរជាតិផារ៉ាហ្គន ចូលជួបសម្តែងការគួរសម
     
    ចែករំលែក ៖

    នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសាលាអន្តរជាតិផារ៉ាហ្គន និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ដឹកនាំដោយលោក Artur Tulepbekov តំណាងនាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅសាលប្រជុំខុទ្ទកាល័យ អគារ ស វិមានព្រឹទ្ធសភា។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា ជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្នុងការជំរុញកិច្ចការស្រាវជ្រាវលើវិស័យកសិ-ឧស្សាហកម្ម បច្ចេកវិទ្យា ក៏ដូចជាកិច្ចសហការរៀបចំវេទិកាអន្តរជាតិ នាពេលខាងមុខផងដែរ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail