ឯកឧត្តម ឈួន ឡេង អញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តឃ្លាំងសេដ្ឋី និងវត្តប្រស្រែ
នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម ឈួន ឡេង អនុប្រធាន គណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ រួមជាមួយក្រុមញាតិ កូនចៅ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តចំនួន២ មានវត្តឃ្លាំងសេដ្ឋី និងវត្តប្រស្រែ ស្ថិតក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។