khmer eng
  • ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញទៅចូលរួមកាន់បិណ្ឌវេនទី១៤ នៅវត្តព្រះពុទ្ធមណ្ឌលគិរី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងលោកជំទាវ រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ព្រមទាំងក្រុមគ្រួសារ មន្រ្តីរាជការក្នុងខេត្ត អមដំណើរដោយលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី បានអញ្ជើញទៅចូលរួមកាន់បិណ្ឌវេនទី១៤ នៅវត្តព្រះពុទ្ធមណ្ឌលគិរី ហៅវត្តលើស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនុស្សរម្យ ខេត្តមណ្ឌលគិរី ជាមួយប្រជាពលរដ្ឋចំណុះជើងវត្ត និងបានប្រគេនទេយ្យទានដល់ព្រះសង្ឃ និងគ្រឿងបរិក្ខាដូចមានដូចជា៖ ចាន កែវ សា្លបព្រា សម អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងសម្ភារៈមួយចំនួនទៀត។
    នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តមប្រធាន ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា ញាតកាទាំង៧សន្តាន បុព្វការីជន និងវីរកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី១ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ