នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានតេជោ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញទទួលដំណើរនិវត្តន៍វិញរបស់បងប្អូនប្រជាពលរដ្ឋសាកសនិកអ៉ិស្លាម ដែលបានទៅបំពេញបេសកកម្មហាជីអ៊ុរោះ(ធម្មយាត្រាហាជីអ៊ុរោះ) នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ សរុបចំនួន២៣នាក់។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥