លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍របស់ខណ្ឌចំការមន ប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៥ ជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ មកពីសង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅនៅសាលាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២:៣០នាទីរសៀល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា