khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមប្រជុំប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២៥ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២៥ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​
    នាឱកាសនោះ ឯកឧត្តមបានសម្តែងការកោតសរសើរលើការខិតខំការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ចូលរួមរៀបចំបុណ្យភ្ជុំបិណ្ឌបានយ៉ាងល្អ សូមបន្តរួមឧបត្ថម្ភប្រចាំខែជូនសមាគមថែទាំសុខភាពមនុស្សចាស់ និងជួយបន្ថែមមូលនិធិមេត្តាករុណាសម្រាប់គ្រួសារក្រីក្រ ចំនួនពីរលានរៀលថែមទៀត ឱ្យមូលនិធិបានកើនដល់ដប់ពីរលានរៀល គឺដើម្បីបន្តជួយបងប្អូនអាចមានលទ្ធភាពក្នុងការប្រកបមុខរបរខ្នាតតូចតាមការជាក់ស្តែង។ អង្គប្រជុំសូមបួងសួង តេជបារមីនៃធម៌ខន្តី និងសាមគ្គីឯកភាពជាតិ សូមជួយការពារឱ្យព្រះរាជាណាចក្រកម្ពុជាបន្តមានសុខសន្តិភាពយូរអង្វែង។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម