khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    ក្នុងឱកាសជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា ជូនដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំនួន២៧៧នាក់ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈទាំងអស់ បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពជាតិរួមគ្នាជាធ្លុងមួយជុំវិញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ពួតដៃជាមួយវីរៈកងទ័ពខ្មែរ នៅក្នុងការប្តូរផ្តាច់ការពារដែនអធិបតេយ្យរបស់កម្ពុជា ប្រឆាំងនិងវាយបំបាក់អំពើឈ្លានពានពីសំណាក់ប្រទេសថៃ។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានគូសបញ្ជាក់អំពីមូលហេតុ និងសភាពការណ៍វិវត្តថ្មីៗ នៃការឈ្លានពានយ៉ាងគឃ្លើនរបស់ប្រទេសថៃ មកលើទឹកដីកម្ពុជា ដែលមានតាំងពីយូរណាស់មកហើយរហូតមកដល់បច្ចុប្បន្ននេះ។
    ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានធ្វើការកត់សម្គាល់ប្រកបដោយមោទនភាពជាតិខ្ពស់ និងក្តីរំភើបជាអតិបរិមា ចំពោះស្មារតីស្នេហារជាតិមាតុភូមិ និងសាមគ្គីឯកភាពជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស ក្នុងការចូលរួមឧបត្ថម្ភ គាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ជួយដល់វីរៈយុទ្ធជនដែលកំពុងក្រាញននៀលនៅសមរភូមិ តស៊ូ បូជាសាច់ស្រស់ ឈាមស្រស់ ការពាទឹកដីមាតុភូមិកម្ពុជា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម