លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមជូនដំណើរសិស្ស-និស្សិត ទៅបន្តការសិក្សានៅប្រទេសម៉ាឡេសុី
នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាអនុប្រធាននៃសមាគមអភិវឌ្ឍនារីអ៉ិស្លាមកម្ពុជា រួមជាមួយលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានអចិន្ត្រៃយ៍នៃសមាគមអភិវឌ្ឍនារីអ៉ិស្លាមកម្ពុជា បានអញ្ជើញចូលរួមជូនដំណើរសិស្ស-និស្សិត ដែលបានជាប់អាហារូបករណ៍តាមរយៈ សមាគមអភិវឌ្ឍន៍នារីអ៉ិស្លាមកម្ពុជា ទៅបន្តការសិក្សានៅប្រទេសម៉ាឡេសុីចំនួន៤រូប នៅសាកលវិទ្យាល័យ Albukhary International University ដែលក្នុងនោះថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រចំនួន២រូប និងបរិញ្ញាបត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ចំនួន២រូប។
ក្នុងឱកាសនោះលោកជំទាវ ម៉ាណ ណាវី ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ចំនួន ៤០០,០០០រៀល(100$) ផងដែរ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី