khmer eng
  • លោកជំទាវ សួស សារ៉ាម អញ្ជើញសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ នៅស្រុកលើកដែក
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានចលនាស្រ្តីស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងបានផ្សព្វផ្សាយការងារគាំពារ និងថែរក្សាសុខភាពស្ត្រី និងកុមារ ជូនដល់ស្ត្រីមានផ្ទៃពោះសរុបចំនួន៥៥នាក់ ដែលមកពីឃុំសណ្តារ និងឃុំក្អមសំណរ ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល។

    ក្នុងឱកាសនេះដែរ លោកជំទាវបានឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករផ្កាម្លិះចំនួន៥គីឡូក្រាម និងឃីត១កញ្ចប់ ដូចជា មុង១ ក្រមា១ ភួយ១ កន្សែងពោះគោ១ សារុង១ និងសាប៊ូលុច២ដុំ។

    បន្ទាប់ពីចប់កម្មវិធី លោកជំទាវបានចុះទៅសួរសុខទុក្ខវីរយុទ្ធជនដែលរងរបួសជើងឈ្មោះ ស៊ន វិសាល ដែលឈរជើងនៅសមរភូមិអូស្មាច់ ព្រមទាំងបានឧបត្ថម្ភអង្ករផ្កាម្លិះចំនួន១០គីឡូក្រាម ឃីត ១កញ្ចប់ និងថវិកា៤០០,០០០រៀល ស្ថិតនៅភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល៕

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail