នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពអតីតអនុប្រធានភូមិអន្លង់ម៉ាក់ប្រាង្គ ស្ថិតនៅអន្លង់ភូមិម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុកសមាជិកក្រុមប្រឹក្សាស្រុក ក្រុង សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមបណ្តាភូមិ គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥