khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចុះពិនិត្យទឹកមុខលូ នៅឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានអញ្ជើញចុះពិនិត្យទឹកមុខលូ ផ្លូវលេខ២៥៦១ (គីឡូម៉ែតលេខ២) ស្ថិតនៅឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយទទួលបានសំណូមពរជួយពិនិត្យពីលោកមេឃុំតាបែន ដើម្បីជួយដោះស្រាយបញ្ហាលូមួយកន្លែង ដោយបច្ចុប្បន្នមានមុខតែ២លូ មុខលូនេះតូច ដែលធ្វើទឹកហូរមិនទាន់ បានលិចស្រូវបងប្អូនប្រជាពលរដ្ឋ ចំនួនជាង៧០ហិចតា។ ឯកឧត្តម បានបន្តចុះជួបសួរសុខទុក្ខ និងជូនថវិកាមួយចំនួនដល់ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ នៅតាមភូមិសាស្រ្តបណ្ដោយព្រំដែន ១-ភូមិចក់ពួក ឃុំស្លរក្រាម ២-ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail