ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ឈុន ស្រ៊ាង
នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ឈុន ស្រ៊ាង ត្រូវជាស្វាមីឧបាសិកា ហេង លាងហ៊ី ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទីយប់ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា