ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមហែរអង្គកឋិនទានមហាសាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តច័ន្ទបុរីវង្ស រាជធានីភ្នំពេញ
នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមហែរអង្គកឋិនទានមហាសាមគ្គីជាមួយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តច័ន្ទបុរីវង្ស រាជធានីភ្នំពេញ។ សូមគោរពបួងសួងតេជបារមីព្រះពុទ្ធព្រះធម៌ ព្រះសង្ស មេត្តាប្រទានពរជ័យឱ្យប្រជាជនកម្ពុជា បន្តទទួលបាននូវសុខសន្តិភាពគង់វង្សយូរអង្វែងតរៀងរហូតទៅ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា