khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា គាំទ្រយ៉ាងពេញទំហឹងសម្រាប់ដៃគូសហការរវាងវិស័យឯកជន និងគ្រឹះស្ថានសាធារណៈរដ្ឋបាល
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានជួបពិភាក្សានិងសម្របសម្រួលឱ្យវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងក្រុមហ៊ុនស្អាត ធ្វើការជាមួយគ្នាដើម្បីជំរុញការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលជំនាញកសិកម្មផ្សារភ្ជាប់នឹងបច្ចេកវិទ្យា។

    ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថាក្នុងនាមសមាជិកព្រឹទ្ធសភា ឯកឧត្តមគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងការងារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដើម្បីជំរុញភាពច្នៃប្រឌិតថ្មីៗ ដែលផ្ដល់ផលប្រយោជន៍ដល់សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាពិសេសការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។

    ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីតួនាទីយ៉ាងសំខាន់នៃ បច្ចេកវិទ្យាឌីជីថល  ដែលជួយដល់កសិករយើងក្នុងការកែលម្អផលិតភាព កាត់បន្ថយការប្រើប្រាស់ធនធានលើសប្រមាណ និងបន្ថយការប៉ះពាល់ដល់បរិស្ថានជាអតិបរមា។

    គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមបច្ចេកវិទ្យាដែលមានសក្តានុពលខ្ពស់ Drone កសិកម្ម មានគុណសម្បត្តិច្រើនយ៉ាងរួមមាន៖
    •  ការជួយស្ទង់មើលស្ថានភាពដំណាំ និងគ្រប់គ្រងការប្រើប្រាស់ជី ថ្នាំកសិកម្ម និងទឹកប្រកបដោយប្រសិទ្ធភាព
    •  ការកាត់បន្ថយពេលវេលា និងចំណេញកម្លាំងពលកម្ម និង
    •  ការជួយបង្កើនផលចំណេញ និងថែរក្សាបរិស្ថាន។

    នៅក្នុងឱកាសនោះ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនស្អាត ផងដែរ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម