khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមប្រជុំ ដើម្បីជួបពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុក សង្កាត់ និងភូមិ មេប៉ស្តសង្កាត់ ទូទាំងស្រុកត្រពាំប្រាសាទ សរុបចំនួន១៦០នាក់
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ដើម្បីជួបពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុក សង្កាត់ និងភូមិ មេប៉ស្តសង្កាត់ ទូទាំងស្រុកត្រពាំប្រាសាទ សរុបចំនួន១៦០នាក់ ដើម្បីក្តាប់អំពីការលំបាក និងសំណូមពរ ដែលរដ្ឋអំណច ស្រុក ឃុំ បានដោះដោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានតាមការសន្យាកន្លងមក។ ឯកឧត្តមប្រធាន បានផ្តល់យោបល់ដោះស្រាយជូនអង្គប្រជុំនិងសន្យាជួបនៅខែក្រោយ ដើម្បីស្តាប់ និងពិភាក្សាដោះស្រាយបន្តទៀតព្រមទាំងដាក់ផែការមួយចំនួនដល់រដ្ឋបាលស្រុក អនុវត្តបន្តទៀត ស្ថិតនៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ