ខុទ្ទកាល័យឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានផ្តល់អង្ករ និងទឹកបរិសុទ្ធដល់វីរកងទ័ពជួរមុខ និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប
នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នៅព្រឹទ្ធសភា លោក មាន សុដារ៉ា តំណាងខុទ្ទកាល័យឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានប្រគល់អង្ករចំនួន ៥០បាវ (១១០០គ.ក) និងទឹកសុទ្ធចំនួន ៥០កេស ជូនដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារកងទ័ព តាមរយៈលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ព្រមទាំងបានផ្តល់អង្ករចំនួន ៥០បាវ (១១០០គ.ក) សម្រាប់ចែកជូនសាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា