khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមប្រជុំដើម្បីជួបពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុក សង្កាត់ និងភូមិ មេប៉ុស្តិ៍សង្កាត់ ទូទាំងស្រុកបន្ទាយអំពិល
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ដើម្បីជួបពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុក សង្កាត់ និងភូមិ មេប៉ុស្តិ៍សង្កាត់ ទូទាំងស្រុកបន្ទាយអំពិល ដើម្បីក្តាប់អំពីការលំបាក និងសំណូមពរ ដែលរដ្ឋអំណច ស្រុក ឃុំ បានដោះដោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយតម្លាភាព និងគុណភាព ពិសេសត្រូវគោរពតាមគោលការណ៍ ៣កុំ និង៣ការពារផងដែរ ស្ថិតនៅសាលប្រជុំសាលាស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៨ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧតុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ គោរពជូន
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦