khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញសួរសុខទុក្ខ អ្នកជំងឺកំពុងសម្រាកព្យាបាល និងនាំយកព្រះរាជអំណោយថ្នាំពេទ្យប្រគល់ជូនមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកា និងមានការយាងអញ្ជើញចូលរួមពី សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ព្រមទាំងនាំយកព្រះរាជអំណោយថ្នាំពេទ្យប្រគល់ជូនមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ។

    ព្រះរាជអំណោយថ្នាំពេទ្យដែលប្រគល់ជូនមណ្ឌលសុខភាពគូលែន នាឱកាសនោះ ជាព្រះរាជទានដ៏ថ្លៃថ្លាបំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិះទុកដាក់ខ្ពស់ជានិច្ចអំពីសុខទុក្ខប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនអ្នកជំងឺ និងមណ្ឌលសុខភាព ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម