khmer eng
  • ឯកឧត្តម អ៊ុន វណ្ណា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកមរណទុក្ខសពលោក សុខ គ្រឿន សមាជិកក្រុមប្រឹក្សាឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥
    ឯកឧត្តម អ៊ុន វណ្ណា តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារនៃសព លោក សុខ គ្រឿន សមាជិកក្រុមប្រឹក្សាឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ នៅភូមិព្រៃផ្ដៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

    ក្នុងនាមតំណាងឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តម បាននាំយកបច្ច័យចូលបុណ្យសពសរុបចំនួន១,០០០,០០០៛ ក្នុងនោះថវិកាក្រុម ចំនួន៥០០,០០០៛ ថវិកាផ្ទាល់របស់ឯកឧត្តម ឈួន ឆាម អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចំនួន២០០,០០០៛ និងថវិកាផ្ទាល់របស់ឯកឧត្តម អ៊ុន វណ្ណា រួមជាមួយក្រុមការងារខេត្តតាកែវចុះមូលដ្ឋានឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ចំនួន៣០០,០០០៛ផងដែរ។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail