khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញចូលរួមក្នុងកម្មវិធីចេញផ្សាយរបាយការណ៍ ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញា ស៊ី-ដ សម្រាប់ឆ្នាំ២០២៣ និង២០២៤
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីចេញផ្សាយរបាយការណ៍ ស្តីពីការតាមដានលើការអនុវត្តអនុសញ្ញា ស៊ី-ដ សម្រាប់ឆ្នាំ២០២៣ និង២០២៤។

    កម្មវិធីនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមមកពីតំណាងស្ថាប័នព្រឹទ្ធសភា ក្រសួង/ស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារនៃអង្គការសហប្រជាជាតិ សារព័ត៌មាន អង្គការជាតិ-អន្តរជាតិពាក់ព័ន្ធនានា និងសាធារណជន ប្រមាណ ៥០នាក់ ក្នុងគោលបំណង ៖
    ១-ចេញផ្សាយរបាយការណ៍តាមដានការអនុវត្តអនុសញ្ញា ស៊ី-ដ ឆ្នាំ២០២៣ និង២០២៤ សម្រាប់ប្រទេសកម្ពុជា និងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសិទ្ធិមនុស្សរបស់ស្ត្រី ក្មេងស្រី និងបុគ្គលដែលមិនកំណត់អត្តសញ្ញាណភេទស្រី ឬប្រុស។
    ២-ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាចាត់នូវវិធានការជាក់លាក់ ក្នុងការពន្លឿនការយល់ដឹងពីសិទ្ធិមនុស្សរបស់ស្ត្រី និងលុបបំបាត់រាល់ការរើសអើងលើស្ត្រី ក្មេងស្រី និងបុគ្គលដែលមិនកំណត់អត្តសញ្ញាណភេទស្រី ឬប្រុស។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២