នាព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលាឆ្នាំ២០២៥ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងប្រព័ន្ធអប់រំអ៉ិស្លាម និងសម្របសម្រួលគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា គណៈអុីម៊ាំក្រុង ស្រុក តំណាងនាយកអប់រំគ្រូខ្មែរអ៉ិស្លាមខេត្ត ស្ថិតនៅឃុំពង្រ ស្រុកឆ្លង ខេត្តក្រចេះ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨