khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតា ប៊ន រេន ឪពុកបង្កើតលោកជំទាវ ប៊ន សុភី  នៅស្រុកឆ្លូង ខេត្តក្រចេះ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៥​លោកជំទាវ ឃួន ឃុនឌី លេខាធិការគណ:កម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធសពលោកតា ប៊ន រេន ឪពុកបង្កើតលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង  ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១:២៧នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ។
    ក្នុងឱកាសនោះ លោកជំទាវសូមសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព ចំពោះការបាត់បង់ឪពុកបង្កើត ឪពុកក្មេក  និងជីតា ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកតា ប៊ន រេន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
    សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ៕

    ប្រភព៖ ជំនួយ​ការលោកជំទាវ ឃួន ឃុនឌី​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail