khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ការពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដោយពិភាក្សាអំពី កិច្ចការជាអាទិភាពតាមគណៈកម្មការនានា និងក្រុមសមាជិកព្រឹទ្ធសភានានា ដើម្បីរៀបចំផែនការ ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។

    អង្គប្រជុំបានពិភាក្សា និងចែករំលែកពត៌មានអំពីស្ថានភាពនៅតាមមូលដ្ឋាន រួមមានវឌ្ឍនភាព និងបញ្ហាប្រឈមដែលត្រូវបានលើកឡើង ដោយអង្គបោះឆ្នោតនៅតាមមូលដ្ឋាននានា  ដូចជាបញ្ហាពាក់ព័ន្ធការកែតម្រូវឯកសារអត្រានុកូលដ្ឋាន  និងបញ្ហាប្រាក់ឧបត្ថមជូនក្រុមប្រឹក្សាជាដើម។ 

    ឯកឧត្តមបណ្ឌិត បានលើកឡើងថា សមាជិកព្រឹទ្ធសភាត្រូវបន្តពង្រឹងមុខងារតាមដានការអនុវត្តច្បាប់ ដោយត្រូវស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ដែលបានអនុម័តហើយ ព្រមទាំងត្រូវ បំពេញការងារ ប្រកបដោយភាតរភាព ជាមួយស្ថាប័នពាក់ព័ន្ធតាមវិស័យនីមួយៗ ហើយត្រូវប្រមូលធាតុចូលពីប្រភពផ្សេងៗ ដើម្បីរៀបចំដាក់ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២៦។

    ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ អង្គប្រជុំយល់ឃើញថា  ការពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀង ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ និងសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបន្តឃ្លាំមើលការគោរពអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ តទៅទៀត។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម