សារលិខិតថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា សូមគោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដែលឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានជូនសារលិខិតរំលែកទុក្ខចំពោះមរណភាពរបស់ លោក សំ នីតូ ដែលត្រូវជាកូនប្រសាររបស់ឯកឧត្តមបណ្ឌិត គឹម ធា នៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១:៥១នាទី ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ