khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងជួយឱ្យសមាជិកព្រឹទ្ធសភា មានគណនេយ្យភាពខ្ពស់ជាមួយមូលដ្ឋាន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការពិសេស បានដឹកនាំកិច្ចប្រជុំគណៈកម្មការពិសេស ដើម្បីពិនិត្យ និងកែសម្រួលសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឱ្យស្របតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ មុនបញ្ជូនទៅរដ្ឋសភា តាមនីតិវិធីបន្ត។

    គណៈកម្មការពិសេស មានជំនឿមុតមាំថា វិសោធនកម្មច្បាប់នេះ នឹងជួយឱ្យសមាជិកព្រឹទ្ធសភា បំពេញតួនាទីកាន់តែមានប្រសិទ្ធភាព និងមានគណនេយ្យភាពខ្ពស់ជាមួយអង្គបោះឆ្នោត និងពលរដ្ឋនៅតាមមូលដ្ឋាន។

    ស្ថិតក្នុងបរិបទដែលថៃ បានប្រកាសលុបចោលជាឯកតោភាគីនូវ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលទើបបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា នៅម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត ស្នើសមាជិកព្រឹទ្ធសភាទាំងអស់ ជាពិសេសសមាជិក ដែលនៅភូមិភាគជាប់ព្រំដែន ត្រូវរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែត្រៀមសម្រាប់ហេតុការណ៍ជាយថាហេតុ និងត្រូវបន្តពង្រឹងស្មារតីគាំទ្រផលិតផលខ្មែរ និងជំរុញសមត្ថភាពផលិត ឈានទៅជំនួសផលិតផលនាំចូលឱ្យបានកាន់តែច្រើន។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ