ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ប្រកាសថ្កោលទោសពេញទំហឹង ចំពោះទាហានថៃ ដែលបានបាញ់ប្រហារប្រជាជនខ្មែរស្លូតត្រង់ ចំនួនពីរលើក គឺនៅម៉ោង ១៥:៥០ នាទី និងម៉ោង ១៧:៥៤ នាទីរសៀល ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ