khmer eng
  • ឯកឧត្តម អន ស៊ុំ និងឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋរងរបួស និងចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋស្លាប់ដោយការបាញ់ប្រហារពីទាហានសៀម
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អុី ឡុង លោកជំទាវ នួម សុភ័ណ ឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខ និងយកថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋចំនួន៣នាក់ ដែលរងរបួសដោយការបាញ់ប្រហារពីទាហានសៀមនៅមន្ទីរពេទ្យមិត្តភាពជប៉ុន-កម្ពុជា មង្គលបូរី។ អ្នករងរបួសទី១-ឈ្មោះ នី សុខម៉េង ភេទប្រុស អាយុ៣២ឆ្នាំ, ទី២ -ឈ្មោះ សូ ចំរ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ និងទី៣-ឈ្មោះ រិត ចាន់ធា ភេទប្រុស អាយុ២៩ឆ្នាំ។
    នាឱកាសនោះ​ផងដែរ ឯកឧត្តម លោកជំទាវ អញ្ជើញបន្តទៅអុជធូប និងចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋ១នាក់ទៀត មានឈ្មោះ ឌី ណៃ ហៅ សល់ ស្លាប់ដោយការបាញ់ប្រហារពីទាហានសៀម ដែលតម្កល់ធ្វើបុណ្យនៅវត្តចាន់សុីសាមគ្គីរតនារាម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។​ ប្រជាពលរដ្ឋដែលរងរបួស និងស្លាប់នេះ ដោយការបាញ់ប្រហារពីទាហានសៀម នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ