khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន​ អញ្ជេីញចូលរួមចុះជួបផ្ទាល់បងប្អូនប្រជាពលរដ្ឋចាស់ជរា ពិការមានជំងឺ ខ្វះខាតជីវភាព នៅក្នុងសង្កាត់ទាំង១០នៃខណ្ឌទួលគោក
     
    ចែករំលែក ៖

    ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានរួមសហការជាមួយសាខាកាកបាតក្រហម សមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ស.ស.យ.ក.​ និងសាខា​ អ.ម.ត. ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះជួបផ្ទាល់បងប្អូនប្រជាពលរដ្ឋចាស់ជរា ពិការមានជំងឺ ខ្វះខាតជីវភាព នៅក្នុងសង្កាត់ទាំង១០នៃខណ្ឌទួលគោកសរុបចំនួន៥៣គ្រួសារ។
    យេីងបានរួមគ្នាជួយឧបត្ថម្ភ៖

    • អង្ករ ចំនួន១០០០គីឡូក្រាម
    • កន្សែងពោះគោ ចំនួន៥០កន្សែង
    • ថវិកា ចំនួន២.១៥០.០០០រៀល
      យើងខ្ញុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមបួងសួង តេជបារមី នៃធម៌ខន្តីអត់ធ្មត់​ និងធម៌រួមសាមគ្គីឯកភាពជាតិ មេត្តាប្រទានពរជ័យឲ្យព្រះរាជាណាចក្រកម្ពុជា បន្តទទួលបានសុខសន្តិភាពមានជ័យជំនះថ្មីៗបន្ថែមទៀតលើសត្រូវឈ្លានពាន។

    ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម