khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញ​ជួបសំណេះសំណាល​ និងនាំយកចង្ក្រាន សន្សំសំចៃថាមពល និងសារុង ចែកជូនប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកចង្ក្រានសន្សំ សំចៃថាមពល និងសារុង ជូនប្រជាពលរដ្ឋ ចំនួន២៧៣គ្រួសារ មកពី២ភូមិ​ គឺភូមិ៧មករា និងភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ដោយមានការអញ្ជើញចូលរួម ពីសាខាសមាគមនារីថ្នាក់ខេត្ត​ លោកអភិបាលរងស្រុក អនុសាខាសមាគមនារី ថ្នាក់ស្រុក និងអាជ្ញាធរភូមិ ឃុំ ស្ថិតនៅសាលាស្រុកសន្ទុក ខេត្តកំពង់ធំ ។

    មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថា្នក់ដឹកនាំព្រឹទ្ធសភា។

    លោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីសៀម ។

    លោកជំទាវ បានគូសបញ្ជាក់ថា ការចែកចង្ក្រានសន្សំសំចៃថាមពលជូនបងប្អូននាពេលនេះ គឺដើម្បីឱ្យយើងទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន ការពារសុខមាលភាព និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

    អំណោយដែលចែកជូននាពេលនោះ ចង្ក្រានសន្សំសំចៃថាមពលចំនួន២៧៣គ្រឿង​ បានមកពីការឧបត្ថម្ភរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល និងសារុងចំនួន២៧៣សារុង បានមកពីការឧបត្ថម្ភរបស់លោកជំទាវ ឃួន ឃុនឌី។​ ក្នុងនោះប្រជាពលរដ្ឋក្នុង១គ្រួសារៗទទួលបាន ចង្ក្រានសន្សំសំចៃថាមពលចំនួន១ និងសារុងចំនួន១ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន​ ជូនដល់អនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក។

    ប្រភព​៖​ ជំនួយ​ការ​លោក​ជំទាវ​ ឃួន​ ឃុនឌី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត