khmer eng
  • លោកជំទាវ ឯម ផលាមុនី លោកជំទាវ ថាក់ ឡានី អញ្ជើញចូលរួមវេទិកាជាតិ ស្ដីពី “ស្រ្តីក្នុងភាពជាអុ្នកដឹកនាំ និងអភិបាលកិច្ច” ឆ្នាំ២០២៥
     
    ចែករំលែក ៖

    កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឯម ផលាមុនី លោកជំទាវ ថាក់ ឡានី សមាជិកក្រុមសមាជិកាព្រឹទ្ធសភា បានចូលរួមវេទិកាជាតិរបស់ក្រសួងកិច្ចការនារី ស្ដីពី “ស្រ្តីក្នុងភាពជាអុ្នកដឹកនាំ និងអភិបាលកិច្ច” ឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី ដើម្បីទាំងអស់គ្នា” ដែលប្រពឹ្រត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងតាមប្រព័ន្ធវីដេអូអនឡាញ។

    ក្នុងនោះមានវត្តមានស្រ្តីជាថ្នាក់ដឹកនាំមកពីព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន អង្គទូតនានា រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកសិក្សាស្រាវជ្រាវ ដៃគូពាក់ព័ន្ធ យុវជន និងវិស័យឯកជន សរុបចំនួន ២,៤៥០នាក់ (ចូលរួមផ្ទាល់ប្រមាណ៤៥០នាក់ និងតាមប្រព័ន្ធអនឡាយ ប្រមាណ ២,០០០នាក់)។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក