ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖
១.ពិនិត្យលើរបាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែវិច្ឆិកា និងទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥ ។
២.ពិនិត្យពិភាក្សាអំពីផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០២៦
៣.បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាព្រឹកថៃ្ងពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន