ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលេីរបៀបវារៈ រួមមាន៖
១-ពិនិត្យរបាយការណ៍ប្រចាំខែវិចិ្ឆកា និងលេីកផែនការបន្ត
២-ពិនិត្យសេចក្តីព្រាងផែនការប្រតិបត្តិឆ្នាំ២០២៦ របស់គណៈកម្មការ
៣-ស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនធុរវឌ្ឍន៍
៤-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទី… ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន