នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ព្រមទាំងចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ ខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារក្នុងខេត្តកំពត ខេត្តកែប គ្រូបង្រៀនខ្មែរអ៉ិស្លាម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥