ឯកឧត្តម ឈួន ឡេង និងឯកឧត្តម ទឹម ផន អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានាក្នុងវត្តកំចាយមារ នៅខេត្តព្រៃវែង
នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានាក្នុងវត្តកំចាយមារ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ស្ថិតនៅភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៩ព្រឹទ្ធសភា