ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការទី៥ព្រឹទ្ធសភា
នាថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗមានដូចជា៖
១.បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥។
២.ពិនិត្យ និងសម្រេចផែនការប្រតិបត្តិ ឆ្នាំ២០២៦។
៣.បញ្ហាផ្សេងៗ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន