ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៥
នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «សាសនិករួមគ្នារក្សានិងពង្រឹកការសាមគ្គីភាពជាតិ» ក្រោមអធិបតីភាព ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។
នាឱកាសនោះ មានការយាង និមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះសង្ឃ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នអន្តរក្រសួង អភិបាលរងរាជធានី-ខេត្ត ប្រធានមន្ទីរធម្មការ និងសាសនាទាំង២៥ រាជធានី-ខេត្ត ថ្នាក់ដឹកនាំអ៉ិស្លាមសាសនា ថ្នាក់ដឹកនាំគ្រិស្តសាសនា និងតំណាងអង្គការពាក់ព័ន្ធ សរុបប្រមាណ៣២៤អង្គ/នាក់។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
ប្រភព៖ នាយកដ្ឋានព័ត៌មាន