khmer eng
  • ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលលើកទឹកចិត្តកម្លាំងសមត្ថកិច្ចនៃរដ្ឋបាលក្រុងកែប និង រដ្ឋបាលស្រុកដំណាក់ចង្អើរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលលើកទឹកចិត្តកម្លាំងសមត្ថកិច្ចនៃរដ្ឋបាលក្រុងកែប និង រដ្ឋបាលស្រុកដំណាក់ចង្អើរ នៅគោលដៅត្រួតពិនិត្យអ្នកដំណើរចូល-ចេញក្នុងខេត្តកែប ចំនួនបីគោលដៅត្រង់ចំណុចព្រំប្រទល់រវាងខេត្តកែប និងខេត្តកំពតគឺលើដងផ្លូវជាតិលេខ៣៣ ( កំពត-កំពង់ត្រាច) ចំនួនពីរគោលដៅ និងលើដងផ្លូវលេខ១៣៣២ (កែប-លក ព្រែកចាក) ចំនួនមួយគោលដៅ។

    ក្នុងពេលសំណេះសំណាល ឯកឧត្តម បានណែនាំកម្លាំងសមត្ថកិច្ចធ្វើការអប់រំអ្នកធ្វើដំណើរឆ្លងកាត់ឲ្យយកចិត្តទុកដាក់អនុវត្តន៍នូវវិធានការ ៣កុំ និង ៣ការពារឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងបាននាំយកអំណោយឧបត្ថម្ភជូនកម្លាំងសមត្ថកិច្ចប្រចាំការគោលដៅទាំងបីកន្លែង សរុបចំនួន ២៧រូប រួមមាន ៖ ទឹកបរិសុទ្ធ ភេសជ្ជៈ ក្រម៉ា និងថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail