khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា តំណាងសម្ដេចតេជោ ចូលរួមពិធីបុណ្យខួបឆ្នាំទី ៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចួលរួមក្នុងពិធីបុណ្យខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (០៧ ធ្នូ ១៩៩១-០៧ ធ្នូ ២០២៥)  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅវត្តស្វាយពពែពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅខណ្ឌចំការមន។

    ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ផ្ដួចផ្ដើមបង្កើតឡើងដោយព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានផ្តល់អាហារូបករណ៍១០០% ដល់សមណនិស្សិត និស្សិតរយៈពេល៤ឆ្នាំ សិក្សាលើឯកទេសចំនួន៧រួមមាន៖ វិទ្យាសាស្រ្តអប់រំ គ្រប់គ្រងទូទៅ អក្សរសាស្ត្រខ្មែរ ទស្សនវិជ្ជាព្រះពុទ្ធសាសនា ភាសាអង់គ្លេស ព័ត៌មានវិទ្យា និងនីតិសាស្ត្រ ដែលមាននិស្សិតកំពុងសិក្សាប្រមាណជាង ៦០០០ រូប។ ដោយការយកទុកដាក់ពីជីវភាព និងដើម្បីជួយកាត់បន្ថយការចំណាយរបស់និស្សិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី បានឧបត្ថម្ភសាងសងអគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាពចំនួន៤២បន្ទប់។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail