នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម អ៊ី ឡុង ឯកឧត្ដម ខេង ស៊ុម អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញអមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យអាងទឹកសូរិយា ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បានចូលរួមទទួលអនុសាសន៍ផងដែរមាន លោកប្រធានស្ដីទីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលក្រុង ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ក្នុងការពិនិត្យលទ្ធភាពរៀបចំតំបន់នេះទៅជាតំបន់ទេសចរណ៍ ការពារព្រៃក្នុងអាង ដើម្បីឱ្យសត្វបក្សាបក្សីទាំងពួងរស់នៅ ធ្វើអនាម័យបរិស្ថាន និងសោភ័ណភាពបានល្អ ជាពិសេសបោះបង្គោលព្រំចំណីអាងបានត្រឹមត្រូវ។ជាមួយគ្នានេះដែរ ឯកឧត្តមបានជូនថវិកា និងសារុងមួយចំនួនដល់នគរបាល និងប្រជាការពារនៅតំបន់នោះផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា