គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ៖
១-ពិនិត្យរបាយការណ៍សកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងទិសដៅការងារ ខែមករា ឆ្នាំ២០២៦ ។
២-ពិនិត្យរបាយការណ៍លទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៥។
៣-ពិនិត្យរបាយការណ៍ថវិកាប្រចាំឆ្នាំ២០២៥។
៤-ពិនិត្យពិភាក្សាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦។
៥-បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន