នាថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា និងសប្បុរសជននានា រួមទាំងសប្បុរសជនខ្មែរនៅប្រទេសជប៉ុន មានដូចជា ទឹកបរិសុទ្ធ នំទាហាន បាយក្តាំង អំបុក សាច់ក្រក និងសម្ភារៈមួយចំនួនទៀត ជូនវីរយុទ្ធជនអង់អាចក្លាហានការពារបូរណភាពទឹកដីពីទ័ពសៀមឈ្លានពាន នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នា ក្នុងខេត្តឧត្តរមានជ័យ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា