khmer eng
  • ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ញ៉ូវ សុង សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា​ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី ៧ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព គឺលោកវរសេនីយឯក ស្វាយ  សារិទ្ធ នៅគេហដ្ឋាននៃសពភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាននៅតំបន់ព្រំដែន ឃុំថ្មដា ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។ ឯកឧត្តមបានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ និងថវិកាចំនួន មួយលានរៀល​ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ជាមួយគ្រួសារនៃសព ក៏ដូចជាការចងចាំនូវគំរូវីរភាពដ៏អង់អាចក្លាហាននេះ ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកវរសេនីយ៍ឯក ស្វាយ សារិទ្ធ បានទៅកាន់ទីសុខ និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញទទួលអំណោយពីលោក ឈួន រតនៈ និងក្រុមគ្រួសារ សម្រាប់ជូនវីរកងទ័ពនៅជួរមុខ និងប្រជាជនភៀសសឹក