នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមដំណើរដោយ លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ វីរកងទ័ព បានពលីនៅសមរភូមិជួរមុខ តំបន់ជាំតែ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។សពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិកំពង់ឈើទាល ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។មរណភាពលោក អនុសេនីយ៍ឯក គឺជាការបាត់បង់វីរជនដ៏អង់អាចក្លាហានក្នុងបុព្វហេតុការពារបូរណភាព ទឹកដីកម្ពុជា ។ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី