khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញដាល់អំបុកជូនវីរកងទ័ព វីរនគរបាលជាតិ ដែលកំពុងការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នៅសមរភូមិមុខ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ព្រមទាំងប្រជាពលរដ្ឋ បានអញ្ជើញដាល់អំបុកជូនវីរកងទ័ព វីរនគរបាលជាតិ ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នៅសមរភូមិមុខ។

    ពិធីនេះ រៀបចំនៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីបង្ហាញពីកម្លាំងរួបរួមមហាសាមគ្គីជាតិខ្មែរ ស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ព វីរនគរបាលស្នេហាជាតិរបស់យើងគ្រប់ពេលវេលា។

    ប្រភព៖ ការិយាល័យ​ជំនួយ​កា​រគណៈកម្មការទី៨ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail