ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៩:៤៥នាទី ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយក្តីសោកសៅនេះ ឯកឧត្តមបណ្ឌិតសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ
បំផុត និងសូមសម្ដែងនូវសមានទុក្ខសោកស្តាយ អាឡោះអាល័យជាមួយក្រុមគ្រួសារ
សព ចំពោះការបាត់បង់ ឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ុក ខេមា បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សពឧបាសក អ៊ុក ខេមា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន