khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ គិតឱ្យហួសពីជម្លោះ ឆ្ពោះទៅការស្តារសេដ្ឋកិច្ចព្រំដែនយ៉ាងណា នាពេលខាងមុខ
     
    ចែករំលែក ៖

    ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានផ្សារភ្ជាប់ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយបានជំរុញឱ្យមាន ការគាំទ្រនិងកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើការស្តារសេដ្ឋកិច្ចព្រំដែន ដោយបានលើកឡើងថា ជម្លោះព្រំដែនខ្មែរ-ថៃ មិនទាន់ចប់ តែយើងត្រូវគិតឱ្យហួសពីជម្លោះ ឆ្ពោះទៅការស្តារសេដ្ឋកិច្ចព្រំដែន នាពេលខាងមុខ ដែលស្របតាមចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយតំបន់ព្រំដែនទៅជា «តំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ»។

    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាចាំបាច់ត្រូវងើបឡើងវិញឱ្យបានលឿនក្រោយពីបញ្ចប់ជម្លោះ ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដោយបានស្នើឱ្យសិក្សាស្រាវជ្រាវលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
    ១.  បង្កើនតំបន់សេដ្ឋកិច្ចពិសេស ដោយមានការចូលរួមពីវិនិយោគិន មកពីប្រទេសមហាអំណាច – វាមិនគ្រាន់បង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏ជាឧបករណ៍ការពារព្រំដែនផងដែរ
    ២.  លើកកម្ពស់សុខភាព និងសមត្ថភាពពលរដ្ឋ តាមរយៈការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន និងបណ្តាញទំនាក់ទំនងជាដើម ដើម្បីឈានទៅលើកកម្ពស់ផលិតភាព និងជីវភាពរបស់ពលរដ្ឋ
    ៣.  បង្កើនផលិតភាពដីកសិកម្ម ដោយជំរុញការប្រើប្រាស់ដី តាមរយៈយន្តការផ្សេងៗ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail